ជនសង្ស័យ ២១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២១ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន២១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៥នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ស្រី ១នាក់
ប្រើប្រាស់ ០ករណី ឃាត់ ០នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី២១ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៣០,៤១ក្រាម។
អុិចស្តាសុី(mdma) ស្មើ ៧០៩,៥៥ក្រាម ។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner