រំដោះគ្រាប់បែក ១ពាន់គីឡូ ជម្លៀសមនុស្សជាង ១ពាន់នាក់ នៅស៊ែប៊ី
នីស៖ នៅប្រទេសស៊ែប៊ី កាលពីថ្ងៃអាទិត្យ មានការជម្លៀសមនុស្ស ១៣០០នាក់ ដើម្បីសុវត្ថិភាព ខណៈដែលអាជ្ញាធរបានរំដោះគ្រាប់បែកទម្ងន់ ១០០០ គីឡូក្រាម ដែលទម្លាក់ដោយសម្ព័ន្ធយោធាណាតូ កាលពី២៥ឆ្នាំមុន។
ក្រសួងមហាផ្ទៃបានអះអាងថា គ្រាប់បែក MK-84 មួយនេះត្រូវបានរំដោះចេញ ដោយជោគជ័យ ពីការដ្ឋានសំណង់មួយកន្លែង នៅក្នុងរដ្ឋធានី នីស ។
ប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យ បានមានវត្តមាននៅទីនោះ ដើម្បីប្រុងជើងការ និងធានាថា គ្រាប់បែកនេះត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព។
គួររម្លឹកថា កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ១៩៩៩ អង្គការណាតូបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ នៅប្រទេសស៊ែប៊ី ក្នុងគោលបំណងបញ្ចប់ការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមផ្តាច់ខ្លួន របស់អតីតមេដឹកនាំស៊ែប៊ី លោក ស្លូបូដាន មីលូសេវីគ (Slobodan Milosevic) ប៉ុន្តែ ការទម្លាក់ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់សិបនាក់នេះ គ្មានការឯកភាពពីក្រុមប្រឹក្សាសន្តិសសុខ អង្គការសហប្រជាជាតិ នោះឡើយ នាពេលនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត