សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល និងខេត្តរតនគិរី រួមគ្នាបណ្តុះបណ្តាលសុខភាពសហគន៍ និង លើកកម្ពស់បរិស្ថានបៃតង

ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាង សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ដរតនគិរី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាននៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា កោតសរសើរ សាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការលើកកម្ពស់បរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុ និងជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយនានា ។

លោកជំទាវបន្ដថា “ សម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន២លើក ក្នុងលើកទី១គឺមានសាខាខេត្តព្រះសីហនុ និងសាខាខេត្តស្ទឹងត្រែង ហើយលើកទីពីរនេះ គឺមានសាខារខេត្តកណ្តាល និងសាខាខេត្តរតនគិរី ហើយទីស្នាក់ការកណ្តាលក៏មានអនុស្សារណៈលើកទី៣ នាពេលខាងមុខ រវាងសាខាខេត្តត្បូងឃ្មុំ និងសាខាខេត្តក្រចេះ ។

លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា “នេះគឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច ហើយការចុះហត្ថលេខាលើអនុស្សារណៈ ទោះបីជាសាខាទាំងពីបានចុះហត្ថលេខានុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner