តស់ ! ទៅកំពង់សោម! យន្តហោះទេសចរណ៍១៦គ្រឿងត្រៀមហោះបង្អួតរាងនៅឆ្នេរពយតាមូង

ភ្នំពេញ:នៅថ្ងៃសុក្រ និងសៅរ៍ សប្តាហ៍នេះ ខេត្តព្រះសីហនុ នឹងមានព្រឹត្តិការណ៍បង្ហោះយន្តហោះទេសចរណ៍ខ្នាតតូចចំនួន១៦គ្រឿងនៅតាមបណ្តោយឆ្នេរពយតាមូង ឬទីលានតេជោ។ យន្តហោះដែលមានអាចជិះបានគ្នាពីរទៅបីនាក់នេះ មានរូបរាងទាក់ទាញ ដាយមានពណ៌លឿង ស ក្រហម ស្រស់ឆើតឆាយគួរជាទីចាប់អារម្មណ៍។  
លោក ឡុង ឌីម៉ង់ អភិបាល រង ខេត្ត ព្រះសីហនុ បាន ប្រាប់ទូរទស្សន៍ អប្សរាថា យន្តហោះខ្នាតតូចដ៏ស្រស់សង្ហាទាំងនេះជារបស់សមាគមន៍ អ្នកហោះហើរថៃ (TAA)។ ពួកគេបានជិះកម្សាន្ត មក កាន់ ទឹកដី ខេត្ត ព្រះសីហនុ និងបានសហការជាមួយរដ្ឋបាលខេត្តដើម្បីជាកម្មវិធីបង្ហោះយន្តហោះនេះឡើង។
« យន្តហោះទាំង ១៦នោះ នឹង បង្ហោះ តាមឆ្នេរសមុទ្រកម្ពុជាដែល អ្នក ទេសចរសាធារណជនអាច ទស្សនា ការ ហោះ ដែល ហោះទាប យឺតនៅ តាមឆ្នេរយើង ។ពិសេស តាមតំបន់ពយ តាមូងទីលានតេជោនេះ។ នេះ ជា ព្រឹត្តិការណ៍មួយទាក់ទាញភ្ញៀវទេសចរធ្វើ ការ ផ្សព្វផ្សាយ ជាឱកាស ផ្សព្វផ្សាយជាតិនិង អន្តរជាតិ ឲ្យ ឃើញ ពី ស្ថិរភាព សុវត្ថិភាព ភាពចម្រុះនៃទេសចរណ៍ជាដើម»។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បាន ប្រាប់ទូរទស្សន៍អប្សរាដែរថា ការ បង្ហោះយន្តហោះ ទេសចរណ៍ នេះគឺជាលើកទី១សម្រាប់ប្រទេសកម្ពុជា ហើយថាវាជាចំណីអារម្មណ៍ប្លែកម្យ៉ាង។
« កន្លងមក មិនដែលមានទេដែល ការ ហោះហើរចេញ ជាក្រុម មានយន្តហោះ ជា ច្រើនគ្រឿងតូចៗចឹង ហោះ ចូលមក កម្ពុជា បង្ហាញពីសិទ្ធិក្នុង ការ ហោះហើរ និង បង្ហាញពីសក្តានុពល ទេសចរណ៍ នៅ កម្ពុជា ផងដែរ»។
យោងតាមវេបសាយ abpic.co.uk បានបង្ហាញថា យន្តហោះទាំង១៦ នេះ មានមួយចំនួនជាប្រភេទយន្តហោះឯកជនដែលផលិតក្នុងចន្លោះឆ្នាំ២០០៧ រហូតដល់ប្រភេទទំនើបចុងក្រោយ ដែលពេញនិយមក្នុងចំណោមសេដ្ឋីជនជាតិថៃ៕
ដោយ: សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner