ប្រគល់ថវិកាធានារ៉ាប់រងសង្គមជាង២២លានរៀលជូនគ្រួសារសពអតីតយុទ្ធជនពីរគ្រួសារនៅអាចារ្យលាក់

កំពង់ធំ៖គ្រួសារសពអតីតយុទ្ធជនពីរគ្រួសារ បានទទួលថវិកា ធានារ៉ាប់រងសង្គមចំនួន២២.១៩៥.២០០រៀល ពីឧត្តម សេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៤ ខែមេសា រួមជាមួយ អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ថវិកា និងអំណោយដែលបានទទួលក្នុងមួយគ្រួសារសព ទទួលបានថវិកាជាង ១១ លានរៀល និង អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងមួយយួរ ។ពួកគេរស់នៅភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។

លោក ជួន សិលាវុត ប្រធានសាខាមូលនិធិជំនួយសង្គម នៃមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានឱ្យ ដឹង ថា របបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនី មួយៗ ទទួលបានទៅតាមឋានន្តរសក្តិ និងអតីតភាពការងារ របស់សព អតីតយុទ្ធជននីមួយៗថវិកាធានារ៉ាប់រងសង្គម ដែលត្រូវបានប្រគល់ជូន គឺជាការគិតគូរយកចិត្តទុកដាក់ពី ប្រមុខ រដ្ឋាភិបាលកម្ពុជា ។

ចំណែកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ថវិកា ធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីត យុទ្ធជន នៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់ សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជួយ សម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកប មុខរបររកទទួលទាន របស់ ក្រុម គ្រួសារសពអតីតយុទ្ធជន ។លោកសំណូមពរដល់គ្រួសារសពអតីតយុទ្ធជន ត្រូវខិតខំប្រកប មុខរបររកទទួលទាន ចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់៕
ដោយ៖ ប៊ុន រដ្ឋា

ads banner