សម្តេចតេជោ ហ៊ុន សែន បដិសេធការលើកឡើងរបស់លោក សាពូន មីដាដា ថា សម្តេច និងភរិយា ជួយលុយដល់ខ្លួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបដិសេធចំពោះការលើកឡើងរបស់លោក សាពូន មីដាដា ថា សម្តេច និងភរិយា ជួយលុយដល់ខ្លួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន គឺជាការមិន ពិតនោះបោះទេ។ ដោយសម្តេចបានបញ្ជាក់ថា លុយជិត ៧លានដុល្លារ វាច្រើនណាស់ ដែលសម្តេចគ្មានលទ្ធភាពផ្តល់ឱ្យនោះឡើយ។

ការបដិសេធរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សាពូន មីដាដា បានសរសេរបង្ហោះសារថា សម្តេច និងភរិយា ជួយខ្លួនចំនួន៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោហ៊ុនសែន បានសរសេរថា៖ លោក សាពូន មីដាដា បានបង្ហោះសារដោយនិយាយថា ខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូន បើកូនទទួលបានមែន តើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុន ពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេដធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលោះ ផ្ទះ ដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឱ្យគេ ។

សម្តេចតេជោហ៊ុនសែនបានបន្តថា៖ កូនប្រុសពុកម៉ែមាន ចិត្តចង់ជួយកូន តែកូនមិន ត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឱ្យកូននោះឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner