សេដ្ឋីនីវៀតណាម Truong My Lan ប្តឹងឧទ្ធរណ៍

ហាណូយ៖ លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Van Thinh Phat ដែលត្រូវបានកាត់ទោសប្រហារជីវិត ក្នុងសំណុំរឿងឆបោកប្រាក់ ២៧ពាន់លានដុល្លារ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមដំបូងនេះ។

តុលាការប្រជាជននៃទីក្រុងហូជីមិញ បានបញ្ជាក់ កាលពីថ្ងៃសុក្រថា ខ្លួនបានទទួលបណ្តឹងឧទ្ធរណ៍របស់ លោកស្រី Lan ដែលមានសំណេរ បីទំព័រ។ បន្ថែមពីលើនេះ ជនជាប់ចោទចំនួន ៥០នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ ក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ផងដែរ។

សេដ្ឋីនី ស្ត្រីវ័យ៦៨ឆ្នាំ រូបនេះ ត្រូវបានតុលាការប្រកាសសាលក្រម ប្រហារជិវិត កាលពីថ្ងៃទី១១ ខែមេសា។ ប៉ុន្តែ រហូតមកដល់ថ្ងៃសុក្រ តុលាការមិនទាន់បានផ្សព្វផ្សាយសាលក្រមដំបូង នៅតាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួននៅឡើយទេ ហើយទាំងចុងចោទ និងមេធាវីរបស់ពួកគេ ក៏មិនទាន់បានទទួលច្បាប់ចម្លងនៃសាលក្រមនេះដែរ។

យ៉ាងណាមិញ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន តុលាការតម្រូវឱ្យបញ្ជូនសាលក្រម ទៅភាគីពាក់ព័ន្ធ ក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃដែលសាលក្រមត្រូវបានប្រកាស៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner