ក្រុមហ៊ុនថៃមួយ ដាក់ទុនវិនិយោគនៅកម្ពុជា រាប់សិបលានដុល្លារ ផ្តោតលើសុខភាព
(ភ្នំពេញ)៖ ស្របពេលអ្នកវិនិយោគថៃកំពុងងាកចាប់អារម្មណ៍ទីផ្សារកម្ពុជា កំណើនអាជីវកម្មរបស់ប្រទេសថៃចូលមកកម្ពុជា ក៏កាន់តែច្រើនឡើង ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា មានដៃគូទីផ្សារអន្តរជាតិ ល្អប្រសើរសម្រាប់ក្នុង២០២៤ ជាមួយគ្នានោះ ក្រុមហ៊ុនមកពីប្រទេសថៃមួយ គឺក្រុមហ៊ុន The Star Richy Cambodia ដែលជាក្រុមហ៊ុនផ្តោតទៅលើផលិតផលអាហារបំប៉នសុខភាព និងគ្រឿងសម្អាងថែរក្សាសម្រស់ បានធ្វើការប្រកាសដាក់ទុនចូលមកក្នុងទីផ្សារកម្ពុជា ។
លោកវេជ្ជបណ្ឌិត Kittisak Wongthipphan នាយកប្រតិបត្តិក្រុមហ៊ុនចែកចាយនិងផលិតផល អាហារបំប៉នសុខភាព និងគ្រឿងសម្អាងថែរក្សាសម្រស់ The Star Richy បានប្រាប់ឱ្យដឹងថា គ្រាន់តែគម្រោងទី១នៃការផែនការណ៍ធ្វើទីផ្សារនិងចាប់ផ្តើមបើកក្រុមហ៊ុននៅកម្ពុជា គឺខាងលោកបានចំណាយទុនចូលកម្ពុជា ជំហានៗ ចូលរាប់លានដុល្លាររួចទៅហើយ សម្រាប់បើកដំណើរអាជីវកម្មឱ្យស្របច្បាប់តាមក្រសួងសុខភិបាល និងក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ហើយអ្វីដែលកត់សម្គាល់នោះ ខណៈក្រុមហ៊ុនរបស់លោកគ្រាន់ប្រកាសឈរជើងទីផ្សារនៅកម្ពុជាគឺមានតំណាងចែកចាយនិងសមាជិកចូលរួមរាប់ពាននាក់ បានសហការជាមួយគ្នារួចទៅហើយ។
សូមបញ្ជាក់ថា The Star Richy ជាក្រុមហ៊ុនជោគជ័យមួយ មានការគាំទ្រខ្លាំងក្នុងប្រទេសថៃ និង មីយ៉ាន់់ម៉ា ដោយមានពលរដ្ឋរាប់សិបលាននាក់ក្នុងតំបន់អាស៊ាន ទាំងការទិញយកប្រើប្រាស់ដោយផ្ទាល់ និងធ្វើជាដៃគូរអាជីវកម្មលក់បន្ត ហើយអ្វីដែលពិសេសក្រុមហ៊ុននេះ បានជំរុញពលរដ្ឋមានឱកាសបើកអាជីវកម្មផ្ទាល់ខ្លួន ។
The Star Richy មានរោងចក្រក្នុងប្រទេសថៃ ផ្ដោតទៅលើ ផលិតផលអាហារបំប៉ន និងគ្រឿងថែរក្សាសម្រស់បុរសនារី ទទួលបានពាន់រង្វាន់និងវិញ្ញាបនប័ត្រថ្នាក់ជាតិ និងអន្តរជាតិ ហើយប្រជាជនក្នុងតំបន់អាស៊ានរាប់សិបលាននាក់ ក៏កំពុងគាំទ្រ និងជោគជ័យទៅលើអាហារបំប៉នកាហ្វេសម្រករាង កំចាត់ជាតិខ្លាញ់ និងសារធាតុពុលក្នុងខ្លួនរបស់ The Star Richy ៕
ដោយ / គ្រី សម្បត្តិ