សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត Toyota Tsusho Manufacturing (Cambodia)
អត្ថបទដោយ៖
AMS OneMinute
ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តពីរប្រភេទនៅកម្ពុជាតែម្តង។
Toyota Tsusho Manufacturing (Cambodia) ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia បានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២។
ទាំងនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ហើយជាមោទនភាពដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ ផ្តល់ទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ ឧសភា ២០២៤



#ams1minute