TikTok នឹងដាក់ស្លាកវីដេអូទាំងឡាយ ដែលបង្កើតឡើងពី AI ដោយស្វ័យប្រវត្តិ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន TikTok បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាប់ផ្តើមដាក់ស្លាកមាតិកា ឬវីដេអូទាំងឡាយណា ដែលបង្កើតពីបញ្ញាសិប្បនិមិ្មត (AI) ដោយស្វ័យប្រវត្តិ ទៅលើវេទិកាមួយចំនួន រួមទាំង Dall-E របស់ក្រុមហ៊ុន OpenAI។

ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ បានក្លាយជាក្តីកង្វល់ដ៏ធំមួយ សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិ្មត (AI) ដោយអាជ្ញាធរមានការព្រួយបារម្ភ អំពីការរីកសាយភាយមាតិការក្លែងក្លាយ ដែលអាចរំខានដល់សង្គម។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ក្រុមហ៊ុន TikTok លោក Adam Presser បាននិយាយថា ខ្លឹមសារដែលបង្កើតពី AI គឺជាកន្លែងច្នៃប្រឌិតដ៏អស្ចារ្យមួយ ប៉ុន្តែតម្លាភាពសម្រាប់អ្នកមើល គឺមានសារៈសំខាន់។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រាប់កាសែត Financial Times ថា ការដាក់ស្លាកនេះដែរ ក៏នឹងរួមបញ្ចូលមាតិកាទាំងឡាយណា ដែលផលិតដោយប្រើឧបករណ៍ Firefly របស់ Adobe, ឧបករណ៍បង្កើតរូបភាព AI ផ្ទាល់របស់ TikTok និង Dall-E របស់ OpenAI។

OpenAI ជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ដែលនៅពីក្រោយម៉ាស៊ីនបង្កើតរូបភាពដ៏ពេញនិយម Dall-E និង ChatGPT កាលពីថ្ងៃអង្គារក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ Tiktok នេះផងដែរ ហើយថែមទាំងបានប្រកាសពីការដាក់ឱ្យដំណើរការឧបករណ៍ ដែលមានបំណងរកមើលថាតើរូបភាពឌីជីថលត្រូវបានបង្កើតឡើងដោយ AI ដែរឬអត់។ការដាក់ស្លាកដោយស្វ័យប្រវត្តិទៅលើមាតិកាដែលបង្កើត ឬកែសម្រួលដោយ AI នឹងក្លាយជាលើកដំបូងសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner