មន្រ្តីគណបក្សជួបក្រុមប្រឹក្សាឃុំប្ញស្សីក្រោកមកពីគណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ៖ឯកឧត្តម គោស៊ុំ សារឿត សមាជិកគណៈ​កម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុ​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាល​ពីព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញ​សំណេះ​សំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា​ជា​ក្រុមប្រឹក្សាឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជាឃុំឬស្សីក្រោក។

ជំនួបនេះបានធ្វើឡើងខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។ក្នុងព្រឹត្តិការណ៍នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង គឺជាអង្គបោះឆ្នោត។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម គោស៊ុំ សារឿត បានរំលឹក​ដល់ក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមប្រឹក្សាឃុំគណបក្ស​ប្រជាជន​កម្ពុជា ក្នុងមុខតំណែង និងបេក្ខជនឈរឈ្មោះបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្នុងស្រុកមង្គលបូរី ត្រូវបន្ត​អនុវត្ត​លើការផ្ដល់​សេវាសាធារណៈនៅមូលដ្ឋានជាកត្តាគន្លឹះ ៕
ដោយ៖ឃិន គន្ធា

ads banner