អ្នកនាំពាក្យរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ “ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មាន”

ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុង ឬអនុសាសន៍របស់ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាជន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

គូសបញ្ជាក់ដែរថា ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួមពិនិត្យចំនួន ១០០ ក្នុង នោះមានប្រទេសចំនួន៧៧ បានកោតសរសើរកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ កម្ពុជាក្នុងនាមជាសមជិកអង្គការសហប្រជាជាតិ និងជារដ្ឋអធិបតេយ្យមានសិទ្ធិពេញលេញក្នុងការសម្រេច ថាតើអនុសាសន៍ណាត្រូវទទួលយកមកអនុវត្ត ហើយអនុសាសន៍ណាខ្លះត្រូវកត់សម្គាល់។ ម្យ៉ាងវិញទៀត ចំនួនអនុសាសន៍សរុប ដែលកម្ពុជាទទួលបានមានចំនួនតិចណាស់ បើប្រៀបធៀបនឹងចំនួនអនុសាសន៍ដែលប្រទេសប្រជាធិបតេយ្យធំៗជាច្រើនទទួលបាន។

#ams1minute

ads banner