ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំស្តីពី ការកសាងសមត្ថភាពសន្តិសុខ នៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល នៅទីស្នាក់ការអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីការកសាងសមត្ថភាពសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល (Global Roundtable on ICT Security Capacity-Building) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ជារដ្ឋមន្ត្រីទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធទូទាំងសកលលោក។

កិច្ចប្រជុំនេះជាវេទិកាសម្រាប់ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យសន្តិសុខឌីជីថល និងបុគ្គលពាក់ព័ន្ធនានា អាចផ្លាស់ប្ដូរយោបល់ ចែករំលែកឧត្តមានុវត្តន៍ និងកសាងភាពជាដៃគូ ក្នុងការតម្រង់ទិស ប្រមូលផ្ដុំជាកម្លាំងរួម និងជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ស្ថាប័ន អង្គភាព និងបុគ្គលពាក់ព័ន្ធដេីម្បីបង្ការ​ ទប់ស្កាត់​ និងដោះស្រាយបទល្មេីសក្នុងលំហឌីជីថល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner