សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋប្រយ័ត្នគណនីក្លែងក្លាយ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នដោយសារមានក្រុមអនាមិកបានបង្កើតគណនីក្លែង Fake Account ដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ។
ប្រសាសន៍ជូនដំណឹងនេះ បានធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ការបង្កើតគណនីក្លែងមួយចំនួន តាមបណ្តាញសង្គមហ្វេសប៊ុកផង, តាមតេឡេក្រាមផង របស់គណនីអនាមិក ដែលសរសេរណែនាំឱ្យមានការបំពេញទិន្នន័យ ដើម្បីឈ្នះប្រាក់រង្វាន់ច្រើនរយដុល្លារ, គណនីក្លែងខ្លះទៀត បានណែនាំឱ្យចុចតំណភ្ជាប់ ដើម្បីទទួលបានប្រាក់រង្វាន់, គណនីខ្លះបោកបញ្ជោតឱ្យដាក់ប្រាក់វិនិយោគ និងមានគណនីក្លែងដទៃទៀត ដែលសុទ្ធសឹងជាអំពើខុសច្បាប់។
សម្តេចតេជោបានថ្លែងអំពាវនាវប្រាប់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះគណនីក្លែងទាំងនោះ ដែលធ្វើឡើងក្នុងគោលបំណងអាក្រក់តែប៉ុណ្ណោះ។ សម្តេចតេជោបានសរសេរព្រមានដល់អ្នកបង្កើតគណនីក្លែងទាំងនោះ «ត្រូវផ្អាកសកម្មភាពជាបន្ទាន់»។