ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

កម្រិតទឹកភ្លៀង ត្រូវបានព្យាករណ៍ថា នឹងកើនឡើងតិចតួចរវាងពី១៥ទៅ២៥ភាគរយ ខណៈកម្ដៅថយចុះក្នុងរវង្វង់ពី២៤ទៅ៣៦អង្សាសេ។ គួរបញ្ជាក់កាលពីសប្តាហ៍មុនកម្រិតទឹកភ្លៀង មានរវាងពី១០ទៅ២០ភាគរយ គ្រាដែលសីតុណ្ហភាពកំដៅអតិបរមារវាងពី៣៥ដល់៣៧អង្សាសេ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា នៅតំបន់វាលទំនាបដែលមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដីចំនួន ២៥ភាគរយ។

ចំណែកនៅតំបន់ខ្ពង់រាបដែលរួមមានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីចំនួន ២០ភាគរយ។

ដោយឡែក នៅតំបន់មាត់សមុទ្ទ នោះវិញ ដែលរួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃ ដីចំនួន១៥ភាគរយ។

ads banner