ទីក្រុងភ្នំពេញ និង ទីក្រុងគុនមីញ នឹងរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ. ឯកឧត្ដមឃួង ស្រេង ចង់រៀបចំព្រឹត្តិការណ៍ទេសចរមួយ ជាមួយទីក្រុងគុនមីញដើម្បីឲ្យវិស័យទេសចរណ៍រាជធានីភ្នំពេញរបស់កម្ពុជានិងទេសចរណ៍នៃទីក្រុងគុនមីញប្រទេសចិន មានការកើនឡើង ។

ការបង្ហាញពីបំណងបែបនេះរបស់ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញនារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដមបានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែមពីនេះកម្ពុជា ក៏មានប្រសាទជាច្រើន ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា ។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម ។ ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ ។

ឯកឧត្ដមឃួង ស្រេងក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមាន អគារខ្ពស់ៗយ៉ាងច្រើន ប៉ុន្តែទោះបីជីយ៉ាងណាក្តីរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ នោះគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។

ឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) បានមានប្រសាសន៍លើកឡើងដែរថា៖ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថា រាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។

ឯកឧត្ដមបន្តថា ទីក្រុងគួនមីញនិងរាជធានីភ្នំពេញបានមានទំនាក់ទំនងល្អជាបងប្អូនជាច្រើនឆ្នាំមកហើយ។ ហើយនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ ទីក្រុងគុនមិញនិងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីងសូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគុណមិញ។ ជាបំណងរបស់ឯកឧត្ដមគឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជាទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលការស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញអោយបានច្រើនផងដែរ។

ឯកឧត្តម លីវ ហុងឈានក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញ ដាេលមានស្រុក ខណ្ឌចំនួន ១៤ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥អង្សាºc ជាទីក្រុងដែលមានផ្ការស្រស់ដែលអាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេសបានប្រមាណ១៣៥ពាន់លានដើម ក្នុងមួយឆ្នាំ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំងពិសេសលើវិស័យទេសចរណ៍ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner