បេក្ខជនដែលត្រូវប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន អនុវិទ្យាល័យលើកទី២ នឹងប្រព្រឹត្តថ្ងៃទី១៨ ខែឧសភា នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ (វិញ្ញាសាសរសេរលើកទី២) ដែលនឹងប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖
វិញ្ញាសាប្រឡង

១-ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១ (កម្រិតបរិញ្ញាបត្រ)៖

  • ឯកទេសគណិតវិទ្យា ឬ រូបវិទ្យា រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣
  • ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង១៥:០០នាទី-១៧:០០នាទី) មេគុណទ

២-ប្រព័ន្ធបណ្តុះបណ្តាល ១២+ ៤ (កម្រិតថ្នាក់ទី១២)៖

  • ឯកទេសគីមីវិទ្យា ឬ ជីវវិទ្យា រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣
  • ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង១៥:០០នាទី-១៧:០០នាទី) មេគុណ១

៣-ប្រព័ន្ធបណ្តុះបណ្តាល ១២ ២ (កម្រិតថ្នាក់ទី១២)៖

  • មុខវិជ្ជាឯកទេសទី១ រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣
  • មុខវិជ្ជាឯកទេសទី២ រយៈពេល ២ម៉ោង (១៥:០០នាទី-១៧:០០នាទី) មេគុណ២

👉បញ្ជាក់៖

  • បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង(ម៉ោង១១:៣០នាទី) និងភ្ជាប់មកជាមួយនូវ៖ សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬធាយា(ព្រះសង្ឃ) ឬលិខិត បញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច បើកពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។
  • សម្លៀកបំពាក់សមរម្យរ
    – សម្រាប់ស្ត្រី៖ សំពត់ពណ៌ខ្មៅ ឬពណ៌ទឹកប៊ិចចាស់ក្រោមជង្គង់ និងអាវពណ៌ស
    – សម្រាប់បុរស ៖ ខោជើងវែងពណ៌ខ្មៅ ឬពណ៌ទឹកប៊ិកចាស់ និងអាវពណ៌ស។

👉ចំពោះការបែងចែកលេខបន្ទប់ លេខតុ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនៅពេលក្រោយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមរបក្ខជនទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner