ប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាដណ្តើមបានក្រុងមួយទៀត

យុំាងហ្គោន៖ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានប្រកាស កាលពីចុងសប្តាហ៍ថា ពួកគេទើបតែដណ្តើមកាន់កាប់បានទីក្រុងមួយទៀត នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស ពីការគ្រប់គ្រងរបស់កងកម្លាំងរដ្ឋាភិបាលយោធា។

ចលនា Arakan Army ហៅកាត់ AA បានអះអាងថា ជាការដណ្តើមបានទឹកដីជាបន្តបន្ទាប់ ដែលបានដាក់សម្ពាធបន្ថែមលើរបបសឹក ដ្បិតកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បាននិងកំពុងតែ ប្រយុទ្ធតតាំងជាមួយ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចដទៃទៀត នៅតំបន់ផ្សេងទៀតពាសពេញប្រទេស។

ការប្រយុទ្ធគ្នាបានខ្លាំងក្លា នៅរដ្ឋ Rakhine បានកើតមានឡើង ចាប់តាំងតែពីក្រុមចលនា AA បានបើកយុទ្ធនាការវាយប្រហារលើទីតាំង របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈវាគឺជាការបិទបញ្ចប់ទាំងស្រុង នូវបទឈប់បាញ់មិនសូវរឹងមាំមួយ ដែលត្រូវបានអនុវត្តក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។

សកម្មភាពប្រយុទ្ធគ្នា បានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់និងរបួស ហើយជាង៣០ម៉ឺននាក់ ត្រូវបានបង្ខំឱ្យ រត់ភៀសខ្លួន៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner