ការអប់រំក្នុងវិស័យពុទ្ធសាសនាបានចូលរួមអភិវឌ្ឍន៍ធនមនុស្ស និងក្រមសីលធម៌

បន្ទាយមានជ័យ៖ វិស័យពុទ្ធសាសនាបានចូលរួមយ៉ាងសកម្ម ក្នុង ការអភិវឌ្ឍធនមនុស្ស និងក្រមសីលធម៌ដល់ប្រជា ពលរដ្ឋ ខ្មែរ។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ៍ រដ្ឋលេខា ធិការក្រសួងធម្មការនិងសាសនា ក្នុងឱកាស ជួបសំណេះ សំណាល និងពិនិត្យ ការសិក្សារបស់ព្រះសង្ឃនៅពុទ្ធិកសិក្សា ក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ ។

ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ៍ បានទូលប្រគេនព្រះសង្ឃថា ការសិក្សា របស់សមណសិស្សនៅសាលាពុទ្ធិក ដែលមាននៅ តាម វត្តក្នុង នាពេលនេះ គឺជាការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យ អប់រំក្នុង ពុទ្ធសាសនាជាវិស័យមួយដ៏សំខាន់ ឆ្ពោះទៅ អភិវឌ្ឍ មូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ នវានុវត្តន៍ និង ក្រម សីលធម៌ ខ្ពស់ រួមចំណែកដល់សង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋលេធិការ បានបញ្ជាក់ទៀតថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវ វិធានការ គន្លឹះ។ក្នុងនោះមាន៖ ការពង្រឹងការគ្រប់គ្រង សាលាពុទ្ធិក សិក្សា ,ការពង្រឹងគុណភាពសិក្សារបស់ សមណសិស្ស, ការបំប៉នបច្ចេកទេស បង្រៀន ដល់គ្រូដើម្បី ជួយកែលម្អការរៀន និងបង្រៀន របស់សមណសិស្ស និងគ្រូបង្រៀន , គណៈគ្រប់គ្រងសាលាត្រូវសហការ ជាមួយ ព្រះចៅអធិការ សហគមន៍ ដើម្បីជួយទ្រទ្រង់ការសិក្សារបស់ ព្រះសង្ឃ ឱ្យមានស្ថេរភាព ស្របតាមពាក្យស្លោក ភាពជាដៃ គូរដ្ឋ សហគមន៍ ដើម្បីការអប់រំ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner