កម្ពុជា-ចិនភ្ជាប់ទំនាក់ទំនងដំបូងបង្អស់តាំងពីពេលណា?
ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនបានពន្លាតយ៉ាងវែងឆ្ងាយតាំងពីប្រមាណជាង២ពាន់ឆ្នាំមកហើយ ពោលគឺតាំងពីសម័យនគរភ្នំ ដែលចិនហៅថា «នគរហ្វូណន», នេះបើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន។
ប៉ុន្តែបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យ ត្រឹង ងា បានពន្យល់ថា ថ្វីដ្បិតទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិនបានចាប់ផ្ដើមចាប់ពីសម័យនគរភ្នំក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺកើតមានតាំងពីមុនសម័យនគរភ្នំមកម្ល៉េះ ដោយគេបានស្រាវជ្រាវដឹងថាជនជាតិចិនបានមកដល់ទឹកដីអាស៉ីអាគ្នេយ៍ ធ្វើជំនួញជួញដូរជាមួយអ្នកស្រុកនេះជាយូរមកហើយ នេះក៏ព្រោះតែជនជាតិចិនមានអារ្យធម៌យូរលង់ អាចធ្វើសំពៅបរជិះតាមសមុទ្របានឆ្ងាយ។
យោងតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន នៅសម័យរាជវង្សហាន (Han dynasty 202 BC-220 AD) ពិសេសគឺសម័យហានខាងកើត (Eastern Han (25–220 AD) ទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិនក៏បានផ្ដើមជាលើកដំបូងបង្អស់។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ភ្ជាប់ទំនាក់ទំនងដំបូងបង្អស់ #ប្រវត្តិទំនាក់ទំនងកម្ពុជានិងចិន