សម្តេចតេជោ ហ៊ុន សែន៖ មិនមានរឿងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២ មិថុនា ២០២៤ នោះទេ ការសម្រេចបើកការដ្ឋានសាងសង់ នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចថា ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឱ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២ មិថុនា ២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើង បានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង៕
ដោយ៖ពលជ័យ

ads banner