សេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែន ទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កំពុងឆ្លងកាត់ការពិនិត្យនិងពិភាក្សា
ភ្នំពេញ៖ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាកម្ពុជា (ក.អ.ក) និងជាប្រធាន លេខា ធិការដ្ឋានដឹកនាំ និងសម្របសម្រួលការ អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)កាលពីថ្ងៃទី២៤ ខែ ឧសភា បានដឹកនាំកិច្ចប្រជុំអន្តរ ក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តី ព្រាងក្របខ័ណ្ឌតាមដាន និង វាយ តម្លៃការអនុវត្តផែនទីបង្ហាញ ផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ។
ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះនា ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុ រដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលមានចំនួន សរុបប្រមាណប្រមាណ៥០រូប ។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានជម្រាបជូនពីសាវតា, វឌ្ឍនភាព និងជំហានការងារអាទិភាពសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងកិច្ច ពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិច ត្រូនិក កម្ពុជា ។
ក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារលេខាធិការដ្ឋាន IDP នៃ ក.អ.ក បានធ្វើបទបង្ហាញសង្ខេបជូនអង្គប្រជុំអំពីផែន ទីបង្ហាញ ផ្លូវការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្ត ផែនទីបង្ហាញផ្លូវ ។ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃនេះ គឺឯកសារណែនាំដែលត្រូវបានរៀបចំក្នុងគោលបំណងតម្រង់ទិសការតាមដាន និងវាយ តម្លៃការអនុវត្តផែនទីបង្ហាញ ផ្លូវការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមការរំពឹងទុក ។
បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល អង្គប្រជុំបានផ្តល់មតិ យោបល់កែលម្អនិងធាតុចូលមួយចំនួនដើម្បីកែសម្រួល និងធានាគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃសេចក្តី ព្រាង ក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះ ។ជាកិច្ចបញ្ចប់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ទាំងអស់ ដែលធ្វើឱ្យសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិច ត្រូនិកកម្ពុជានេះកាន់តែមានលក្ខណៈ គ្រប់ ជ្រុងជ្រោយបន្ថែមទៀត ។
គួររំឭកផងដែរថា ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល កាល ពីខែធ្នូ ឆ្នាំ២០២២ ដែលលេខាធិការដ្ឋាន IDP ត្រូវបាន ប្រគល់ភារកិច្ចជាសេនាធិការឱ្យ ក.អ.ក. ក្នុងការ សម្រប សម្រួលជារួម និងជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕
ដោយ៖ម៉ាដេប៉ូ