ផ្លូវល្បាយថ្មភ្នំប្រវែងជាង ១១គីឡូម៉ែត្រជួយជំរុញសេដ្ឋកិច្ច នៅស្រុកសំពៅលូន

បាត់ដំបង៖ផ្លូវក្រាលល្បាយថ្មភ្នំមួយខ្សែផ្លូវដែលស្ថិតក្នុង ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបញ្ចប់ ការថែទាំខួបរួច បានក្លាយទៅជាសរសៃ ឈាម ជនបទមួយ ក្នុងជួយលើកស្ទួយជីវភាពប្រជាជននៅក្នុងតំបន់ ក៏ដូចជា ការតភា្ជប់គមនាគមន៍ពីតំបន់មួយទៅតំបន់ក្នុងខេត្ត ជង្រុក ផលិតផលកសិកម្មផងដែរ។

ក្នុងឱកាសចុះពិនិត្យត្រួតពិនិត្យនិងវាយតម្លៃការងារ កាល ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះបានផ្តល់សារៈប្រយោជន៍ច្រើនដល់សហគមន៍ នៅទីនេះ ។ដូចជា ជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារបានឆាប់រហ័ស។ជួយលើកស្ទួយកម្រិតជីវភាព
និងការរស់របស់ប្រជាកសិករកាន់តែប្រសើរមួយកម្រិតថែមទៀត។

ពាក់ព័ន្ធនឹងផ្លូវទំហំជាង៥ម៉ែត្រនេះដែរ លោក វ៉ាន់ ថុល ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានប្រាប់ ទូរទស្សន៍ អប្សរាថា ផ្លូវនេះគឺជាផ្លូវការងារថែទាំខួបដោយ ក្រាល ល្បាយថ្មភ្នំ។ ជាខ្សែផ្លូវឆ្លងកាត់ភូមិអូរល្វា ទៅភូមិភ្នំឫស្សី ស្ថិតក្នុង ឃុំជ្រៃសីមាស្រុកសំពៅលូន។ផ្លូវនេះមានប្រយោជន៍ សាធារណៈក្នុងសហគមន៍ពិសេសប្រជាពលរដ្ឋជាង៣០០គ្រួសារដែលរស់នៅក្នុងភូមិទាំងពីរនិងអ្នកធ្វើដំណើរឆ្លងកាត់។លោកបន្តថា មន្ទីរមានគម្រោងកែលម្អផ្លូវនេះ ជាផ្លូវក្រាល កៅស៊ូ DBST នៅពេលខាងមុខ តាមរយៈជំនួយពីដៃគូ អភិវឌ្ឍន៍ ។

សូមបញ្ជាក់ថា ផ្លូវល្បាយថ្មភ្នំនេះមានប្រវែងសរុប ១១.០៨០ ម៉ែត្រ,ទទឹងខ្នងលើប្រវែង៥ម៉ែត្រ, មានកម្រាស់ ០,២០ម៉ែត្រ។ ក្នុងនោះសាងសង់លូមូលមុខកាត់មួយម៉ែត្រចំនួនប្រាំមួយកន្លែង,លូមូលមុខពីរ ចំនួនប្រាំកន្លែង។ផ្លូវនេះគម្រោងDRR-PM-2023-No.030)។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបងទទួលបាននូវគម្រោងថែទាំផ្លូវខួប ចំនួន១២ គីឡូម៉ែត្រ និងជួសជុលថែទាំប្រចាំ ចំនួន១១៤គីឡូម៉ែត្រ៕



( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner