អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រំលេចពីគុណប្រយោជន៍ការប្រកួតកីឡាកាបាឌីពិភពលោក

ភ្នំពេញ៖ការប្រកួតកីឡាកាបាឌីពិភពលោក នឹងរួមចំណែករឹត ចំណងមិត្តភាព សាមគ្គីភាព អរិយធម៌ វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា ឥណ្ឌា និងបណ្តាប្រទេសចូលរួម ។នេះជាការ បញ្ជាក់របស់ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គ លេខាធិការ ដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងសន្និសីទ សារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡា កាបាឌី ពានរង្វាន់ ពិភពលោក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Aokwood រាជធានីភ្នំពេញ។

ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡាកាបាឌីពិភពលោក ខណៈ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ជិន សំណាង ប្រធានក្រុម ការងារកីឡាកាបាឌីកម្ពុជា បានឱ្យ ដឹងថា ការធ្វើ ជាម្ចាស់ផ្ទះការ ប្រកួតកម្រិតពិភពលោក នឹងប្រារព្ធចាប់ពីថ្ងៃ ទី២០ ដល់ ថ្ងៃទី២៥ ខែសីហាខាងមុខដោយមានអត្តពលិកសរុប ជាង ៤០០នាក់ មកពី១៨ប្រទេសចូលរួម ក្នុងនេះ មកពីទ្វីបទាំង៥ ដូចជា ប្រទេសឥណ្ឌា ជាក្រុមការពារតំណែងជើងឯក ស្កុតឡែន តង់ហ្សានី ទុយនេស៊ី អង់គ្លេស ហុងកុង អ៊ីតាលី កេនយ៉ា ម៉ាឡេស៊ី អូស្ត្រាលី អាហ្វហ្គានី ស្ថាន អាល់ហ្សេរី កាណាដា កាមេរូន អេហ្ស៊ីប និងអ៊ូហ្គង់ដា ។

លោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភព លោកលើកឡើងបានថា ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះ សម្រាប់ រៀបចំ ការប្រកួត កីឡាកាបាឌីពាន់រង្វាន់ពិភពលោក គឺដើម្បីរិតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធរវាង ឥណ្ឌា-កម្ពុជា ក្នុងន័យលើកកម្ពស់ និងអភិវឌ្ឍកីឡាកាបាឌី បន្ថែម និងជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំខាន់ៗដទៃទៀត ដូចជា កីឡា ទេសចរណ៍ សេដ្ឋកិច្ច ជាដើម។

សូមជម្រាបថា កីឡាកាបាឌី គឺជាប្រភេទកីឡាបូរាណ របស់ ប្រទេស ឥណ្ឌា។ កីឡាប្រភេទនេះបានទទួលនូវ ការគាំទ្រនិង ចាប់ អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនានានៅលើ ពិភព លោក។

បន្ថែមទៅលើអ្វីដែលមន្រ្តីទាំងពីររូបលើកឡើង ឧត្តមសេនីយ៍ ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានកោតសរសើរដល់ក្រុមការងារ ថ្នាក់ដឹកនាំ កីឡាកាបាឌីកម្ពុជា និងសហព័ន្ធកីឡាកាបាឌីពិភព លោក ដែលបាននាំយកកីឡានេះ មករៀបចំការប្រកួតនៅ កម្ពុជា ដែលស្របនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុង ការលើកស្ទួយ វិស័យកីឡា។ ឯកឧត្តម យិត ភីរៈ បន្តថា ការប្រកួតកម្រិតពិភពលោកនេះ បានចូលរួមចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៍ដូចជារឹតចំណងមិត្តភាព សាមគ្គីភាព អរិយធម៌ និងវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ក៏ដូចជាបណ្តាប្រទេស ដែលចូលរួម លើវិស័យទេសចរណ៍ វប្បធម៌ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាធិការ បានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីកម្ពុជា ធ្វើការត្រៀមខ្លួនឱ្យបានល្អ ខិតខំហ្វឹកហាត់ និងអនុវត្តស្របតាមលក្ខន្តិកៈ ទាំងការគោរពវិន័យការប្រកួតរ បស់ សហព័ន្ធកីឡាកាបាឌីពិភពលោក ក្នុងនាមប្រទេស ជាម្ចាស់ ផ្ទះ រៀបចំការប្រកួតកម្រិតពិភពលោកលើប្រភេទ កីឡាមួយនេះ ឱ្យទទួលបានជោគជ័យ៕


អត្ថបទ៖ ចាន់ វិចិត្រ រូបភាព៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner