ពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី៣មិថុនា (Video Inside)
ពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងធ្វើនៅសប្តាហ៍ក្រោយនេះហើយ ក្រោយព្រះរាជពិធីតាមប្រពៃណីរយៈពេល៣ខែ រួចមកនេះ។ ព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសព នឹងធ្វើនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃប្រកាសកាន់មរណទុក្ខក្រៀមក្រំជាលើកទី២ នៅទូទាំងប្រទេស។
យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល, នៅថ្ងៃទី៣មិថុនាគ្រប់ក្រសួងស្ថាប័ន, សាលារៀន មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងពលរដ្ឋទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ “មួយភាគបីនៃដង” ពីលើចុះក្រោម។ សារាចរបានណែនាំគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយទស្សនីយ៍ភាព ដែលមានលក្ខណៈ សប្បាយគគ្រឹកគគ្រេងផងដែរ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលទីវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅថ្ងៃទី២៦ កុម្ភៈ ក្នុងឆ្នាំ២០២៤។