ស្វីស ប្រើស្ពានចល័ត ASTRA ក្នុងពេលជួសជុលផ្លូវ មិនបាច់បង្វែរចរាចរណ៍

នៅពេលត្រូរវការជួសជុលផ្លូវ ប្រទេសស្វីសមិនចាំបាច់ បិទចរាចរណ៍ ឬបង្វែរទិសដៅចរាចរណ៍ទៅផ្លូវផ្សេងនោះទេ។ ការិយាល័យផ្លូវសហព័ន្ធនៃរដ្ឋាភិបាលស្វីស បានបង្កើតស្ពានចល័តមានកង់សងខាង សម្រាប់ឲ្យយានយន្ត ច្រើនប្រភេទ រួមទាំងឡានក្រុង និងឡានដឹកទំនិញផង អាចធ្វើដំណើរបាន។

បើតាមផេក Technology Innovation បានចេញផ្សាយ កាលពីថ្ងៃអង្គារថា ស្ពាន ASTRA នេះ មានប្រវែង ២៥៧ ម៉ែត្រ និងទទឹងជាង ៧ម៉ែត្រ កម្ពស់ជាង៤ម៉ែត្រ ដែលអាចតំឡើងបានដោយមិនពិបាកនោះទេ។

អ្នកបើកបរនៅលើស្ពាន ASTRA ត្រូវតែធ្វើដំណើរ ក្នុងល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬ យឺតជាងនេះ ទៅតាមស្ថានភាពជាក់ស្តែង។ ស្ពាន ASTRA ត្រូវបានសាកល្បងលើកដំបូង នៅលើផ្លូវជាតិ A1 របស់ប្រទេសស្វីស ក្នុងឆ្នាំ២០២២។ បន្ទាប់មក មានការកែលម្អជាបន្តបន្ទាប់ រហូតដាក់ឲ្យដំណើរការ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner