លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺដើម្បីសុំសេចក្តីសុខចម្រើន ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសមាធិ យោគៈ និងវនយាត្រា ក្នុងបរិវេណប្រាសាទអង្គរវត្ត និងសួនរក្ខជាតិអង្គរ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ុឺនរៀល ១ម៉ឺននាក់» ដើម្បីកៀរគរថវិកាជួយដល់កុមារកម្ពុជា នាព្រឹកថ្ងៃទី២ ខែ មិថុនា ២០២៤ ។

លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមានអារម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយម្យ៉ាងទៀតការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។

បន្ទាប់ពីពិធីសមាធិ និងយោគៈ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរចង្រ្កមភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរុក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃប្រឹក្សា និងជីវៈចម្រុះនៅទីនោះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner