បើកផ្លូវលំជូនតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន៣៥គ្រួសារនៅក្នុងភូមិជំទាវ
បន្ទាយមានជ័យ៖ផ្លូវលំមួយខ្សែប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី រួមជាមួយអាជ្ញាធរភូមិ ឃុំ កងកម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងមន្ត្រីជំនាញបានចុះវាស់វែងបើកផ្លូវជូនកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសចុះពិនិត្យវាស់វែង លោកអភិបាលរងស្រុកមង្គលបូរីបាននិយាយថា ផ្លូវលំមួយខ្សែនេះប្រជាពលរដ្ឋធ្លាប់សំណូមពរដល់អាជ្ញាធរស្រុក ហើយអាជ្ញាធរស្រុកក៏បានធ្លាប់បើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់រួចម្ដងហើយ។ផ្លូវនេះប្រជាពលរដ្ឋរស់នៅនិងធ្វើឆ្លងកាត់ជាង ៣៥គ្រួសារ ។ជាផ្លូវចាស់យូរណាស់មកហើយ។តាមរយៈផ្លូវមួយខ្សែនេះបង្កភាពងាយស្រួលសម្រាប់ការធ្វើដំណើរចេញទៅប្រកបរបររកស៊ី។

បន្ទាប់ពីចុះវាស់វែងរួចមកអាជ្ញាធរស្រុកនិងក្រុមការងារបានដាក់គ្រឿងចក្រឈូសកៀរបើកផ្លូវតភ្ជាប់គ្នាឡើងវិញឱ្យប្រជាពលរដ្ឋធ្វើឮដំណើរជាបណ្ដោះអាសន្ន មុននឹងរៀបចំជាផ្លូវមានលក្ខណៈពេញលេញ៕
ដោយ៖ឃិន គន្ធា


