កម្ពុជាគ្រោងដាក់ដំណើរការរោងចក្រផលិតថាមពលខ្យល់ (Video Inside)

កម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការទីតាំងផលិតថាមពលដើរដោយខ្យល់លើកដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា។ ទីតាំងរោងចក្រផលិតថាមពលដើរដោយខ្យល់លើកដំបូងនោះគឺ ស្ថិតនៅ ក្នុងខេត្តមណ្ឌលគិរី និងកំពត។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងបញ្ជាក់នូវគំរោងផលិតថាមពល ដើរដោយខ្យល់ក្នុងខេត្តទាំង២ ដែលសម្បូរណ៍ដោយថាមពលខ្យល់។

កម្ពុជាបច្ចុប្បន្នមានសមត្ថភាពផលិតថាមពលតាមវិធីជាច្រើន ដូចជាតាមរយៈថាមពលវារីអគ្គិសនី, ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស និងចុងក្រោយ គឺថាមពលដើរដោយខ្យល់ថែមទៀត។ ការសម្រេចជ្រើសរើសយកថាមពលដើរដោយខ្យល់ គឺដើម្បីរុញថាមពលស្អាត និងថាមពលក៏កើតឡើងវិញឱ្យបានច្រើននៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជាគឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្ត្រនេះ ជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។

ads banner