គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់ ។

គោរពច្បាប់​ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅ​ថ្ងៃទី០៤ មិថុនា កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស​ធ្ងន់​ស្រាល ៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយ​មានគ្រោះ​ថ្នាក់រួមមានៈ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់ ធ្ងន់ ៣នាក់ ស្រាល ១នាក់ មិនគោរព​​សិទិ្ធ ២លើក ស្លាប់ ១នាក់ធ្ងន់ ២នាក់ស្រាល ០នាក់៕

ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner