កីឡាករប្រណាំងម៉ូតូត្រៃកម្ពុជា២នាក់ ចូលរួមព្រឹត្តការណ៍ Ferry Mountain 24 Hour Challenge

(ភ្នំពេញ)៖ កីឡាករ អ៊ីវ ឡេង និងកីឡាករ ទីន រតនា ចូលរួមព្រឹត្តការណ៍ Ferry Mountain 24 Hour Challenge ឆ្នាំ២០២៤ នៅរដ្ឋ ALABAMA នៅសហរដ្ឋអាមរិក ដោយមានកីឡាករសរុប ៤៦៦នាក់ មកពី៧រដ្ឋផ្សេងគ្នា។

កីឡាករ អ៊ីវ ឡេង បានបញ្ជាក់ថា កីឡាករ ទីន រតនា (អេរិច ERIC) មិនបានចូលរួមប្រកួតទេ ដោយសារយើងធ្វើដំណើរមកខកខានជើងហោះហើរ ហើយត្រូវគណៈកម្មាធិការរៀបចំការប្រកួតដកឈ្មោះចេញ។ កីឡាករកម្ពុជារូបនេះ បន្តថា ការប្រកួតនេះ តម្រូវអោយប្រណាំងជាក្រុម ក្នុងមួយក្រុមចំនួនច្រើនបំផុត៦នាក់ ប៉ុន្តែខាងក្រុមកីឡាករកម្ពុជាយើង មានតែ២នាក់ ដូច្នេះត្រូវបន្ថែមកីឡាករអាមេរិច ម្នាក។ ចំពោះវិញ្ញាសាប្រណាំងលើចំម្ងាយផ្លូវ១៦គីឡូម៉ែត្រក្នុងមួយជុំៗ ប្រើពេលវេលា២៤ម៉ោង ដោយជិះមិនឈប់ កីឡាករម្នាក់ៗ ត្រូវជិះម្តងមួយជុំអោយមកដល់គោលដៅវិញ ត្រូវផ្ទេរខ្សែដៃ ដែលសំគាល់ថាមានសិទ្ធ ឬវេនរបស់ខ្លួនក្នុងការប្រណាំង កីឡាករម្នាក់ទៀតជិះបន្តអោយបានគ្រប់មួយជុំ និង២៤ម៉ោងដូចគ្នា ដើម្បីក្រុមណាជិះបានច្រើនជុំជាងគេ ប្រើថេរវេលាតិចជាងគេ និងទទួលបានជ័យជំនះតែម្តង។ កីឡាករ អ៊ីវ ឡេង បញ្ជាក់បន្ថែមថា គោលបំណងនៃការចូលរួមនេះ គឺដើម្បីលើកស្ទួយវិស័យកីឡាយានយន្តកម្ពុជាអោយកាន់តែរីកចំរើនឈានដល់កំរិតលំដាប់អន្តរជាតិ និងចង់លើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិស្គាល់ ថាកម្ពុជាក៏មានការរីកចំរើកីឡាមួយនេះមិនចាញ់ប្រទេសនានា នៅលើសកលលោកដែរ។ ចំនុចមួយទៀត គឺចង់បណ្តុះគំនិតកូនខ្មែរ អោយមានភាពក្លាហាន ហ៊ានចូលរួម ហ៊ានបង្ហាញទេពកោលស្យរបស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗយកមកអភិវឌ្ឍន៍ និងចែករំលែកបន្ត ដល់កូនខ្មែរជមនាន់ក្រោយ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ Ferry Mountain 24 Hour Challenge ឆ្នាំ២០២៤ នៅរដ្ឋ ALABAMA សហរដ្ឋអាមេរិក កម្ពុជាមានកីឡាករ២នាក់ចូលរួម គឺកីឡាករ អ៊ីវ ឡេង និងកីឡាករ ទីន រតនា ដោយទទួលបានការឧបត្ថម្ភពី Max Floor Racing ដូចជា សម្ភារៈ ការស្នាក់នៅ ការហូបចុក និងការចំណាយមួយចំនួនទៀត៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner