អ៊ុយក្រែនបង្កើនការវាយប្រហារដាក់ទៅក្នុងទឹកដីរុស្ស៊ី (Video Inside)

អ៊ុយក្រែនត្រូវគេរាយការណ៍ថា បានបង្កើនការវាយប្រហារដាក់ចូលទៅក្នុងទឹកដីរុស្ស៊ី។ សេចក្តីរាយការណ៍បាននិយាយថា យន្តហោះចម្បាំង Su-57 របស់រុស្ស៊ីមួយគ្រឿង បានរងការខូចខាត ក្នុងការវាយប្រហារមួយរបស់អ៊ុយក្រែន ដាក់លើមូលដ្ឋានទ័ពអាកាសអាក់ធូប៊ីនស៍ Akhtubinsk លើទឹកដីរុស្ស៊ីភាគខាងត្បូង។ ការវាយប្រហាររបស់អ៊ុយក្រែននេះ បានទន្ទឹមនឹងបារាំង បានសន្យាផ្តល់យន្តហោះចម្បាំង Mirage 2000-5 ដល់អ៊ុយក្រែនថែមទៀត ជាមួយនឹងការជួយបង្វឹកទាហានអ៊ុយក្រែន មួយកងពលចំនួន ៤ពាន់ ៥០០នាក់។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner