ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកម្ម ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងតាមបណ្តាញសង្គម (Video Inside)
ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច ក្រសួងការពារជាតិ នៃប្រទេសកម្ពុជា បានថ្លែងថា ការបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធបញ្ញាសិប្បនិមិត្ត ដោយក្រុមធ្វើនយោបាយប្រឆាំង កំពុងវាយលុកខ្លាំងក្លា ដាក់មកលើថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រសាសន៍ថ្លែងរបស់លោឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងានព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ឈរជើងនៅទិសភូមិភាគទី៣។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងបង្ហាញក្តីបារម្ភដោយសារតែព័ត៌ក្លែងក្លាយនេះ បានធ្វើពលរដ្ឋមួយចំនួន មានការយល់ច្រឡំ។
លោកបានថ្លែងអំពាវនាវដល់កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋ សូមកុំឆាប់ជឿលើព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ពីព្រោះក្រុមធ្វើនយោបាយប្រឆាំង តែងប្រើប្រាស់ព័ត៌មានផ្សព្វផ្សាយមិនពិតទាំងនោះ តាមបណ្តាញសង្គម ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះដ៏ស្អាតស្អំរបស់រាជរដ្ឋាភិបាល។