លោក Elon Musk ចង់បញ្ជូនយានទៅចុះចតនៅឋានព្រះចន្ទ ភពព្រះអង្គារ និងភពអ៊ុយរ៉ានុស

វ៉ាស៊ី​នតោន៖ អវកាស Starship ដែលជាប្រភេទរ៉ុក្កែតខ្នាតយក្សមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុន SpaceX កំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍយ៉ាងប្រញាប់ប្រញាល់ ខណៈដែលលោក Elon Musk មានបំណងបញ្ជូនវាទៅកាន់ឋានព្រះចន្ទ ភពអង្គារ និងភពអ៊ុយរ៉ានុស ដើម្បីពិនិត្យមើលលទ្ធភាពដែលមនុស្សអាចរស់នៅបាន។

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ថ្មីៗនេះ បានប្រកាសសារជាថ្មីអំពីចក្ខុវិស័យរបស់ខ្លួន ដោយមួយក្នុងចំណោមនោះ ក្រុមហ៊ុន SpaceX របស់គាត់ នឹងព្យាយាមចុះចតយាន Starship នៅលើភពអង្គារនៅឆ្នាំ ២០២៧។

កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ លោក Musk ក៏បាននិយាយអំពីគោលដៅថ្មីរបស់គាត់ផងដែរ ក្នុងការបញ្ជូនយានអវកាសទៅកាន់ភពទី៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ លោក Musk បាននិយាយថា យើងពិតជាចង់ឱ្យរ៉ុក្កែតរបស់យើងទៅដល់ភពអ៊ុយរ៉ានុស។ ប្រសិនបើវាអាចក្លាយជាការពិតនោះ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

យោងតាមប្រភពសារព័ត៌មាន The Verge NASA ធ្លាប់បានបញ្ចូនមនុស្សទៅភពអ៊ុយរ៉ានុសលើកចុងក្រោយបំផុតនៅឆ្នាំ ១៩៨៦ ពោលគឺមានរយៈពេល ៣៦ឆ្នាំមកហើយ។

រហូតមកទល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្រ្តណាម្នាក់ បានប្រកាសជាសារធារណៈថា ភពនោះមានអ្វីខ្លះនោះទេ គ្រាន់តែបង្ហើបឱ្យដឹង និងយាយបន្ដគ្នាថា ភពអ៊ុយរ៉ានុស ផ្សំឡើងពី ថ្ម ទឹកកក អ៊ីដ្រូសែន និង អេរីយ៉ូមប៉ុណ្ណោះ។

ទន្ទឹមគ្នា សមាគមន៍អ្នកវិទ្យាសាស្រ្តអាមេរិកមានគោលបំណងជំរុញឲ្យអង្គការ NASA ទៅសិក្សាជាថ្មីពីភពដើម្បីដឹងថាតើស្មូលរបស់ភពនេះ វាដូចទៅនឹងស្នូលផែនដីយើងដែលមាន ៣ស្រទាប់ដែរឬយ៉ាងណា។

ដោយសារការធ្វើដំណើរទៅកាន់ភពនេះមានចម្ងាយឆ្ងាយពេក ទើបត្រូវការចំណាយពេលយូរក្នុងការរៀបចំ ហើយបើតាមកាលវិភាគរបស់ NASA គេគ្រោងនឹងបញ្ចូនមនុស្សទៅភពនោះ គឺនៅចន្លោះខែកញ្ញា ឆ្នាំ ២០៣០។ បើ ភពអ៊ុយរ៉ានុស មានចម្ងាយប្រហែល ៣.២ពាន់លានគីឡូម៉ែត នឹងត្រូវចំណាយពេលរហូតទៅដល់ ៩ឆ្នាំកន្លះ ដើម្បីទៅដល់ទីនោះ៕ ប្រភព៖ qz ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner