ស្ពានព្រៃក្រាំងរំពឹងថារយៈពេលមួយខែខាងមុខនឹងរួចរាល់បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន សន្យាជួយបង្ហើយ

កំពង់ឆ្នាំង៖ ស្ពានព្រៃក្រាំងស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងដំណើរការសាងសង់បាន៧០ភាគរយរំពឹងថា នឹងរួចរាល់ក្នុងរយៈពេលមួយខែទៀត បន្ទាប់ពីមានការជំរុញ និងសន្យាជួយបង្ហើយពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។

លោក សំ សំណាង មេភូមិមិនបាញ់ឆ្គោល បញ្ជាក់ថា ស្ពានព្រៃក្រាំងមកដល់ ពេលនេះបានប្រមាណ ៧០ភាគរយហើយនៅសល់តែចាក់ប្លង់សេមួយសន្លឹក និងធ្វើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ ។បើតាមការគិតគូរពីជាងដែលកំពុងសាងសង់ បានបញ្ជាក់ ថានៅខ្វះប្រមាណជាង៤០លានរៀលទៀត។

ចំណែកលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ដែលបានជួយឧបត្ថម្ភកសាងស្ពានចាប់ផ្ដើមដំបូង ជាដំណាក់កាល ៗ រហូតមកដល់ថ្ងៃនេះ ។លោកក៏សូមថ្លែង អំណរគុណដល់ឯកឧត្តមជាថ្មីម្ដងទៀត ដែលបានយកថវិកាចំនួន ៦,៨លានរៀល សម្រាប់ការសាងសង់ស្ពានផងដែរ។
សូមជម្រាបថា កាលពីថ្ងៃ១២ ខែមិថុនា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន បានអញ្ជើញពិនិត្យមើលការសាងសង់ស្ពានព្រៃក្រាំង ។ក្នុងពេលនោះឯកឧត្តមបានផ្ដាំផ្ញើដល់លោកមេភូមិ លោកមេឃុំ ។ពិសេសលោកអភិបាលស្រុករលាប្អៀរ សូមបន្តជំរុញការសាងសង់ស្ពានឲ្យរួចរាល់ខ្វះខាតប៉ុន្មានឯកឧត្តមជួយថវិកាបំពេញបន្ថែម។

ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់លោកមេភូមិ លោកមេឃុំ និង លោក អភិបាលស្រុករលាប្អៀរ ដែលបានខិតខំកៀរគរសប្បុរសជននានា មកកសាងស្ពាននេះរហូតបានសម្រេចប្រមាណ៧០ភាគរយ ។ថ្ងៃនេះដែរឯកឧត្តមក៏បាននាំយកថវិកាមួយចំនួនមកប្រគល់ជូនថ្លៃសាងសង់ស្ពានពីថ្ងៃមុន៕
ដោយៈសុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner