ដំណើរការបោះជំរុំហ្វឹកហាត់ កីឡាវាយកូនបាល់កម្ពុជា នៅសៀមរាប ចង់បង្កើតបរិយាកាស ជួបជុំហ្វឹកហាត់ជាក្រុម ដើម្បីយល់ចិត្តគ្នា

អត្ថបទដោយ៖
ជាវ ចន្ធូ

(សៀមរាប)៖ នេះជាថ្ងៃទី១ នៃដំណើរការបោះជំរុំហ្វឹកហាត់របស់កីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជានៅលើទឹកដីខេត្តសៀមរាប ត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់DAVIS CUP Asia/Oceania Group IV ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដើម្បីដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣ នាឆ្នាំ២០២៥។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលសហព័ន្ធសម្រេចបញ្ជូនក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាមកបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបរយៈពេល៣បយប់៤ថ្ងៃនេះ ក៏ព្រោះតែខេត្តសៀមរាប ជាកន្លែងដែលស្ងប់ស្ងាត់ ទេសភាពស្អាត និងមានប្រាសាទបុរាណ ដែលជួយឱ្យចិត្តរបស់ក្រុមជម្រើសជាតិមានពុទ្ធិខិតខំប្រឹងប្រែងហ្វឹកហាត់ និងបង្កើតបាននូវបរិយាកាសយល់ចិត្តគ្នា ចេះរួមរួមសាមគ្គីជាធ្លុង់តែមួយ គឺការរួបរួមក្រុមចិត្តមួយថ្លើមមួយដណ្តើមជ័យជម្នះជូនកម្ពុជា។

លោក បានអះអាងទៀតថា បន្ទាប់ពីបោះជំរុំហ្វឹកហាត់នៅខេត្តសៀបរាប ក្រុមជម្រើសជាតិកីឡាវាយកូនបាល់ និងបន្តដំណើរទៅចូលរួមការប្រកួតនៅប្រទេសថៃ ហើយត្រឡប់ពីប្រទេសថៃចូលហ្វឹកហាត់ស្នាក់នៅសណ្ឋាគារហ្គាឌែនស៊ីធីក្បែកីឡដ្ឋានមរតកតេជោ រហូតដល់ថ្ងៃប្រកួតតែម្តង។ជាមួយនិងការទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនិងជាប្រវត្តិសាស្រ្តនេះ លោក អគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះសហពន្ធកីឡាល្បុក្កតោ និងសហព័ន្ធកីឡាជាតិមួយចំនួនដែលបានគាំទ្រនៃការទទួលធ្វើជាម្ចាស់ផ្ទះរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាវាយកូនបាល់ DAVIS CUP ពិភពលោក ។

កីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា ប៊ុន កេន្នី បានលើកឡើងថា រូបគេពិតជាពេញចិត្តណាស់ សម្រាប់ការបោះជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅលើទឹកដីនៃខេត្តសៀមរាប ។ កេន្នី រំពឹងថា ការបោះជំរុំហ្វឹកហាត់រួមគ្នានេះ និងធ្វើឱ្យក្រុមទាំងមូលយល់ចិត្តនិងស្រលាញ់គ្នាកាន់តែខ្លាំង។កីឡាករវាយកូនបាល់កូនខ្មែរកាត់បារាំងរូបនេះ បានបង្ហាញមោទកភាព និងប្រឹងប្រកួតឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមជ័យជម្នះជូនជាតិ។

ដោយឡែកជម្រើសជាតិកីឡាវាយកូនបាល់កូនខ្មែរកាត់អាមេរិក ម៉ា ជូ ដែលធ្លាប់ប្រកួត DAVIS CUPតំណាងកម្ពុជា ជាច្រើនលើកនៅអន្តរជាតិ បានគូសបញ្ជាក់ដែរថា ក្នុងនាមជាកូនកាត់ខ្មែរ មានសេចក្តីរំភើបជាខ្លាំងដែលបានប្រកួតតំណាងកម្ពុជា ប្រកួតនៅលើទឹកដីប្រទេសកម្ពុជា។ ហើយ ការហ្វឹកហាត់នៅលើទឹកដីខេត្តសៀមរាបនេះ គឺពិតជាមានអារម្មណ៍ប្លែក ដោយសារតែបរិយាសកាសល្អ ធ្វើឱ្យអារម្មណ៍ចង់ហ្វឹកហាត់ ។ តាមរយៈការហ្វឹកហាត់រួមគ្នាជាមួយមិត្តរួមក្រុមនិងធ្វើឱ្យយើងយល់ចិត្តគ្នាបានកាន់តែល្អ ហើយនិងជួយឱ្យគួកយើងសហការគ្នាដណ្តើមបានជ័យជម្នះ។

សម្រាប់ដំណើរបោះជំរុំហ្វឹកហាត់នេះ លោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ ក៏បានដឹកនាំកីឡាករគ្រូបង្វឹកចុះទៅកាន់មន្ទីរពេទ្យកុមារអង្គរ នៅក្នុងខេត្តសៀមរាប ផ្តល់នូវអំណោយសប្បុរសធម៌មួយចំនួនដល់មន្ទីរពេទ្យ ហើយ ក៏ចង់បង្ហាញទៅកាន់កីឡាករឱ្យមើលឃើញអំពីសុខភាពថា យើងពិតជាមានសំណាង យើងមានការហ្វឹកហាត់ទើបយើងទទួលបាននូវសុខភាពល្អ ។

សូមជម្រាប់ថា កម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាវាយកូនបាល់ដែលធ្វើឡើងនៅខេត្តសៀមរាបនេះ មានរយៈពេល៣យប់៤ថ្ងៃ ដោយថ្ងៃទី១ ហ្វឹកហាត់នៅលើទីលាន សណ្ឋាគារឡឺរ៉ូយាល់ និងថ្ងៃទី២ ក្រុមជម្រើសជាតិវាយកូនបាល់ដឹកនាំ ដោយអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងដឹកនាំក្រុមកីឡាករនិងគ្រូបង្វឹកជិះកង់ពង្រឹងកម្លាំងកាយ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តពេលព្រឹក ហើយសុំពរជ័យ និង ប្រោះព្រំសុំសេចក្តីសុខ ដើម្បីទទួលបានជោគជ័យក្នុងការប្រកួត រួចពេលរសៀលបន្តការហ្វឹកហាត់បច្ចេកទេសបន្តទៀត ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner