រដ្ឋបាលព្រៃឈើដាក់ពាក្យបណ្តឹង ប្ដឹងរកជនល្មើសលួចកាប់ទន្ទ្រានយកដីរដ្ឋ ដីព្រៃអង់តែនជាង ២០ហិកតាធ្វើជាកម្មសិទ្ធ

កំពង់ធំ៖ ដីព្រៃអង់តែន ដែលជាសម្បត្តិធនធានធម្មជាតិ របស់ខេត្តកំពង់ធំ ត្រូវបានជនល្មើសរុករានទន្រ្ទានលួចចូលកាប់ឆ្កាយកដីធ្វើជា កម្មសិទ្ធប្រមាណជាង២០ហិកតា មុនពេលកម្លាំងចម្រុះការពារធនធានធម្មជាតិ ចុះប៉េសសកម្មត្រូវបានកន្លងមក បច្ចុប្បន្ន កម្លាំងចម្រុះបានការពារនិងគ្រប់គ្រង និងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួចហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបន្តដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើ នៅចំណុចអូរអាចម៍ជ្រូក តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក មល់ វណ្ណា មន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំការនៅតំបន់ព្រៃអង់តែន បានអគុណកម្លាំងចម្រុះ និងអង្គភាពស្ថាប័នពាក់ព័ន្ឋ ដែលបានរួមគ្នាការពារទប់ស្កាត់ការពារ បង្រ្កាបបទល្មើសធនធានធម្មជាតិ ខណៈកន្លងមកជនល្មើសមានគ្នាជាក្រុម តែងតែឆ្លៀតឳកាស លួចចូលកាប់ទន្រ្ទានព្រៃឈើ ក៏ដូចជាលួចកាន់កាប់រដ្ឋព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ ពេលខណៈអាចនិងមានអំពើហឹង្សា ប្រើប្រាស់កាំបិត និងផ្គាក់ រួមទាំងអាវុធផ្សេងៗ ដើម្បីគំរាមគំហែងដល់សមត្ថកិច្ចជំនាញមេព្រៃ ឬបរិស្ថានដោយឥតខ្លាចញញើតច្បាប់នោះឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាមន្ត្រីជំនាញសហការជាមួយកងកម្លាំងចម្រុះ រូមជាមួយអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋាន ស្រាវជ្រាវរកមុខសញ្ញាជនល្មើសបន្ថែម ចាត់វិធានការការពារទប់ស្កាត់មិនឱ្យមានការលួចកាប់ទន្ទ្រានជាថ្មីទៀត ចំពោះដីដែលបានកាប់ទន្ទ្រានរួចកន្លងទៅ ត្រូវគ្រប់គ្រងឲ្យបានល្អមិនឱ្យមានការបាត់បង់ទៅវិញជាដាច់ខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការនៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់៤៤ និងទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់អូរតាព្រហ្ម រួមមាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ មុងអង្រឹងជ្រលក់ថ្នាំ ថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner