ខេត្តត្បូងឃ្មុំដែលអស់គ្រាប់មីន មានមនុស្សស្លាប់ដោយសារមីនតោនផ្ទុះ (Video Inside)

ខេត្តត្បូងឃ្មុំដែលប្រកាសជាខេត្តទី៦ ដែលអស់គ្រាប់មីន មានសេចក្តីរាយការណ៍ អំពីគ្រាប់មីនបានផ្ទុះសម្លាប់បុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលបានជីកដីប៉ះចំគ្រាប់មីនតោន។ ហេតុការណ៍ផ្ទុះគ្រាប់មីនតោននេះ បានកើតឡើងវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី១កក្កដា ស្ថិតនៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង នៃស្រុកពញាក្រែក។

ជនរងគ្រោះឈ្មោះ ឡេង ថាន បានប្រើប្រាស់ចបជីក ដើម្បីជីកដីដាក់បង្គោលធ្វើរបងចំការ និងក្នុងពេលកំពុងជីកនោះ ស្រាប់តែប៉ះចំមីនតោន បណ្តាលឱ្យផ្ទុះឡើង បណ្តាលឱ្យបាត់បង់ជីវិត។

ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ ជាខេត្តទី៦ ដែលអស់គ្រាប់មីន។
អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលតំបន់នោះ និងសូមកុំប៉ះពាល់ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ មានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ads banner