វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ
អត្ថបទដោយ៖
AMS OneMinute
ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត”
ERIA ក៏នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
បន្ថែមពីនេះ លោកសាស្ត្រចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានក៏បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជេីញសម្តេចតេជោ ធ្វេីជាវាគ្មិនពិសេស នៅERIA School of Government ដេីម្បីចំណែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណេីរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈព្រោះជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែកក្នុង ការថែរក្សា សន្តិភាព និងស្ថិរភាព ក្នុងតំបន់ផងដែរ។
#ams1minute