រកឃើញសពអ្នកឡើងភ្នំព្រិលប៉េរូ ក្រោយបាត់ខ្លួន ២២ឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ សាកសពរបស់អ្នកឡើងភ្នំ ជាបុរជនជាតិអាមេរិកម្នាក់ ទើបត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានឡើងភ្នំព្រិល Huascaran កម្ពស់ ជាង៦៧០០ម៉ែត្រ នៅប្រទេសប៉េរូ កាលពី២២ឆ្នាំមុន។
លោក William Stampfl ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន នៅក្នុងខែមិថុនា ឆ្នាំ២០០២ ហើយធ្លាក់ព្រិលទឹកកកបានកប់រូបលោកស្លាប់ នៅលើភ្នំ Huascaran ។
ភ្នំ Huascara ស្ថិតនៅក្នុងតំបន់ Ancash ចម្ងាយប្រហែល៤០០ គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានីលីម៉ា របស់ប្រទេសប៉េរូ។ ភ្នំមួយនេះ ជាទីពេញចិត្តរបស់អ្នកឡើងភ្នំ មកពីជុំវិញពិភពលោក។ ប៉ុន្តែប្រឈមនឹងការបាត់បង់ជីវិត។ កាលពីខែឧសភា សាកសពរបស់អ្នកឡើងភ្នំ ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានគេរកឃើញ នៅទីនោះ បន្ទាប់ពីគេបានបាត់ខ្លួន ជិតមួយខែ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ