ឆ្លងកូវីដម្តងទៀត លោក Biden គិតចង់ឈប់ឈរឈ្មោះបោះឆ្នោត

អាមេរិក៖ ភ្លាមៗក្រោយពេលប្រាប់ថា នឹងពិចារណាឈប់ធ្វើជាបេក្ខភាពប្រជែងតំណែង ប្រធានាធិបតីអាមេរិក នាខែវិច្ចិកាខាងមុខ លោក Joe Biden បានឆ្លងកូវីដ១៩ ជាថ្មី ដោយលោកធ្លាប់បានឆ្លងវីរុសនេះ មិនក្រោមបីដងទេ កន្លងមក។

មេដឹកនាំ វ័យ៨១ឆ្នាំ រូបនេះ បានអះអាង អំឡុងកម្មវិធីមួយ កាលពីថ្ងៃពុធថា ប្រសិនបើលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានស្ថានភាពសុខភាពធ្ងន់ធ្ងរ លោកនឹងបោះបង់ការឈរឈ្មោះ តំណាងឲ្យបក្សប្រជាធិបតេយ្យ។

ការលើកឡើងនេះបានធ្វើឡើង នៅគ្រាដ៏សំខាន់ សម្រាប់យុទ្ធនាការ ប្រជែងនឹងលោក Donald Trump ប៉ុន្តែ មានការព្រួយបារម្ភអំពីសុខភាពរបស់លោក ហើយសមាជិកខ្លះ អំពាវនាវឲ្យលោកចុះចេញពីតំណែង ទៀតផង។ ព្រោះតែឆ្លងជំងឺកូវីដ១៩ លោក Biden បានលុបចោល កម្មវិធីថ្លែងសុន្ទរកថា ទៅកាន់សហជីពតំណាងឱ្យកម្មករឡាទីន ដែលជាយុទ្ធនាការដ៏សំខាន់ ទាញយកប្រជាប្រិយភាព។

ជុំវិញសុខភាព និងការវង្វេង នាពេលថ្មីៗនេះ នៅឯវេទិការអង្គការ NATO លោក Biden ច្រលំហៅ លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ថាជាលោក ពូទីន ទៀតផង៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner