រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទី៥៧ នៅឡាវ (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្ដាសោភា គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ក្នុងសប្តាហ៍នេះ នៅប្រទេសឡាវ ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មាន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរវាងពីថ្ងៃទី២៤ ដល់ ២៧កក្កដា នឹងស្ថិតក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” និងជាឱកាស «ដើម្បីពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយ ដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុន សម្រាប់វិបុលភាពរួម»។

ads banner