គណៈកម្មាការ ចាប់ផ្តើមបើកកំណែសន្លឹកកិច្ចការ​លើវិញ្ញា​សារ​សេរ​របស់បេក្ខជនលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើស​គ្រូ​បង្រៀនបឋមសិក្សា

ភ្នំពេញ៖ គណៈកម្មាការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារ​សាធា​រណៈ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបើកកំណែ​សន្លឹក​កិច្ចការលើវិញ្ញាសារសេររបស់បេក្ខជនលើកទី១ សម្រាប់ការប្រឡង​ប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ។

ដំណើរការកំណែវិញ្ញាសាសរសេរលើកទី១ ធ្វើឡើងនៅសាលាភូមិន្ទ​រដ្ឋបាលក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ផ្អែកលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) រយៈពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-២០-២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ ។

ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សានៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ និងក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ។

ឯកឧត្តម ង៉ឺយ ធឿន អនុប្រធានអនុគណៈកម្មការកំណែសន្លឹកកិច្ចការ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាសំរាប់ដំណើរការកែនេះ សមាសភាពចូលរួមកែនេះ ជាគរុនិស្សិតដែលកំពុងរៀននៅឆ្នាំទី៣ កម្រិតអនុវិទ្យាល័យ និងបឋម ចំនួន ២៤៦នាក់ ដែលនិងកែលើវិញ្ញាចំនួន ៩៥០បន្ទប់ ដោយត្រូវបែងចែកអ្នកកែក្នុង ១នាក់ ៤បន្ទប់ ។

ឯកឧត្តម គូសបញ្ជាក់បន្តថា បើពិនិត្យទៅលើទំហំកិច្ចការនេះ ក្រុមអ្នកកែអាចនិងប្រើរយៈពេល ៤ថ្ងៃដើម្បីបញ្ចប់ការកែលើកំណែវិញ្ញាសរសេរលើកទី១នេះ ដោយគ្រោង និងចេញលទ្ធផលថ្ងៃទី២៦ ឬព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ។ ឯកឧត្តមបញ្ជាក់បន្ថែមថា សម្រាប់ការប្រឡងលើវិញ្ញាសរសេរលើកទី១នេះ គឺនិងធ្វើការចម្រាញ់យកបេក្ខជន ចំនួន ៣ដង ឬស្មើរនិងជា ៤នាក់ នៃចំនួនបេក្ខជនដែលត្រូវការក្នុងការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូកម្រិតបឋមសិក្សា ចំនួន ១៣៤៧នាក់ ហើយសម្រាប់ការប្រឡងលើកទី២ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ ខែសីហាខាងមុខនេះ។

គួរបញ្ជាក់ផងដែរ សម្រាប់ការប្រឡងប្រជែងតំណាក់កាលទី២បេក្ខជន និងត្រូវឆ្លងកាត់ការប្រឡងនូវសំនួរជំនាញឯកទេស ដោយសរសេរជាលក្ខណៈជំនាញ ដែលមានវិញ្ញាសារភាសារខ្មែរ និងគណិតវិទ្យា ហើយបន្ទាប់ពីការប្រឡង និងត្រូវអ្នកជំនាញមកធ្វើការកែ ដែលក្រសួងនិងជ្រើសយកគ្រូគណិតវិទ្យា និងភាសារខ្មែរ ថ្នាក់ទី១២ មកធ្វើកាកែលើសន្លឹកវិញ្ញាសារប្រឡងនៅពេលខាងមុខនេះ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner