ឥណ្ឌានាំមុខគេលើពិភពលោក ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ច្រើនជាងគេ រហូតដល់ ៣៧៨លានគណនី
អត្ថបទដោយ៖
AMS OneMinute
ការណ៍នេះបានឆ្លុះបញ្ចាំងពីចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន និងការប្រើប្រាស់អ៊ីនធឺណិតយ៉ាងទូលំទូលាយក្នុងប្រទេស។
អាមេរិកឈរនៅលេខ២ ដោយមានអ្នកប្រើប្រាស់ ១៩៣,៨ លានគណនី។ ឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់ទី៣នៅទូទាំងពិភពលោក ដោយមានអ្នកប្រើប្រាស់សរុប ១១៩លានគណនី។ ប្រទេសអាស៊ានផ្សេងទៀត រួមមានហ្វីលីពីន (៨៧,៧លានគណនី) វៀតណាម (៧៥,៣លានគណនី) និងថៃ (៥០លានគណនី) – Seasia
#ams1minute