មេដឹកនាំសម្ព័ន្ធសហជីពជាតិ ចូលបំភ្លឺលើសំណើស្នើក្រសួងមហាផ្ទៃពិនិត្យភាពមិនប្រក្រតីនិងសកម្មភាពរបស់ “សង់ត្រាល់”

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ អញ្ជើញចូលមកបំភ្លឺនៅនាយកដ្ឋានជំនាញនៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លើសំណើសុំអន្តរាគមន៍របស់សហព័ន្ធសហជីពជាតិ សុំអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតីលើរបាយការណ៍ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា និងសកម្មភាពទាំងអស់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់កម្ពុជា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា លោកបានចូលបំភ្លឺពាក់ព័ន្ធសំណើសុំអន្តរាគមន៍របស់សហព័ន្ធសហជីពជាតិ ដែលបានដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សុំអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតីលើរបាយការណ៍ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា និងសកម្មភាពទាំងអស់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់កម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានដាក់ញ្ញត្តិជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតីលើរបាយការណ៍ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា និងសកម្មភាពទាំងអស់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់កម្ពុជា។ លោក ហ្វា សាលី បានស្នើសុំក្រសួងមហាផ្ទៃពិនិត្យរាល់សកម្មភាពជ្រៀតជ្រែកការងារសហជីព ឬនៅពីក្រោយ នៃការចងក្រង សហជីពតាមមូលដ្ឋាន ដែលបានធ្វើកន្លងមក ដែលផ្ទុយពីលក្ខន្តិកៈអង្គការសមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងស្នើកោះអញ្ជើញតំណាងសហជីពការពារសិទ្ធិកម្មករ តាមមូលដ្ឋានទាំងនោះមកផ្តល់ព័ត៌មាន ស្វែងរកការពិតពី ប្រភពនៃការចង់ក្រងសហជីព និងការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ។ ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ និងរបាយការណ៍ស្តីពី FoA របស់អង្គការមួយនេះ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
ដោយ​៖ពលជ័យ

ads banner