២ អាទិត្យ ថៃរកចំណូលបាន ៥០០លានដុល្លារ ពីទេសចរណ៍

បាងកក៖ ពិធីបុណ្យចំនួន២ដែលកើតឡើងនៅចុងសប្តាហ៍ពីរជាប់គ្នា បានជួយឲ្យប្រទេសថៃរកចំណូលបានប្រហែល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៥លាននាក់។ នោះគឺពិធីបុណ្យចូលព្រះវស្សា ដែលត្រូវរៀបចំឡើងកាលពីចុងសប្តាហ៍មុន និងព្រះរាជពិធីចម្រើនព្រះជន្មស្តេច ដែលនឹងប្រារព្ធឡើងនៅ ចុងសប្តាហ៍នេះ។ នេះបើតាមអាជ្ញាធរទេសសចរណ៍ថៃ ហៅកាត់ TAT ដែលដកស្រង់ចេញផ្សាយដោយកាសែត The Nation នៅថ្ងៃពុធនេះ។

បុណ្យចូលវស្សា កាលពីថ្ងៃទី២០-២២ ខែកក្កដា ប្រជាពលជនថៃសម្រុកទៅវត្ត និងប្រាសាទនានា បង្កើតប្រាក់ចំណូលសម្រាប់សហគ្រិនទេសចរណ៍ តាមរយៈការកត់សណ្ឋាគារ និងទិញទំនិញ សេវាកម្មនានា។

ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ កក្កដា ខាងមុខនេះ ជាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មស្តេចថៃ ក៏ជាពេលដែលប្រជាពលរដ្ឋថៃឈប់សម្រាក ដើរកម្សាន្តផងដែរ រួមមានទាំង ការទស្សនាព្រះបរមរាជវាំង ព្រះរាជដំណាក់ Pantheon និង សារមន្ទីរជាតិ។

ប្រធានអាជ្ញាធរទេសសចរណ៍ថៃ លោកស្រី Thapanee បាននិយាយ កាលពីថ្ងៃអង្គារថា តំបន់ទាំងបីរំពឹងថា បង្កើតប្រាក់ចំណូលច្រើនបំផុត អំឡុងបុណ្យធំៗទាំងពីរនេះ រួមមាន បាងកក ដែលជាតំបន់កណ្តាល, បន្ទាប់មក គឺតំបន់ភាគខាងកើត និងចុងក្រោយ គឺ តំបន់ភាគខាងត្បូង ដែលសរុបទាំងអស់ មានប្រមាណ ១០ខេត្ត៕

ប្រភពពី The Nation ប្រែសម្រួល ៖ សារ៉ា

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner