ឯកឧត្តម ជុក ជំនោរ បានធ្វើបទបង្ហាញ និងជំរុញការអនុវត្តការងាររបស់ គ.ជ.អ.អ. ប្រកបដោយប្រសិទ្ធភាព ស្របតាម និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)”

ភ្នំពេញ-ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌ គ.ជ.អ.អ. និងពិនិត្យលទ្ធភាពក្នុងការរៀបចំ “វេទិកាជាតិអេកូទេសចរណ៍ លើកទី៤”ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។

នាឱកាសនោះ ឯកឧត្តមអគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ និងទិសដៅអនុវត្តបន្តក្នុងក្របខណ្ឌគណៈកម្មាធិការជាតិ សម្រាប់អាណត្តិទី៧នេះ សំដៅជំរុញការអនុវត្តការងាររបស់ គ.ជ.អ.អ. ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)” ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ “វិស័យទេសចរណ៍ជាមាសបៃតង” យ៉ាងពិតប្រាកដ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner