ថ្នាក់ដឹកនាំខេត្តកំពង់ធំប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១

កំពង់ធំ៖ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំព្រមទាំងសហការី និងពុទ្ធបរិស័ទ បាននាំ​យកទៀនព្រះវស្សា និងទេយ្យទានទៅវេរប្រគេនព្រះសង្ឃដែល​គង់​ចាំព្រះវស្សាដល់វត្តចំនួន១១នៅក្នុងខេត្តកំពង់ធំដោយ​ប្រារព្ធនៅ​វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពងធំ តែងតែប្រគេន​ទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្តកំពង់ធំ ។​ វត្តទាំង១១មាន វត្តព្រះមេគណខេត្តទាំងពីរគណៈចំនួនពីរវត្តដោយ​វត្តនីមួយៗទទួលបានទៀនព្រះវស្សាមួយគូ អង្ករមួយតោន មី ២០កេស ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យកសាងមួយចំនួន។ ចំណែកវត្តព្រះអនុគណក្រុង-ស្រុក ទាំង៩ ក្នុងមួយវត្តទទួលបាន ទៀនព្រះវស្សាមួយគូ អង្ករ ៥០០គីឡូក្រាម មី១០កេស ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ និងបច្ច័យកសាងមួយចំនួន៕
ដោយ៖ ប៊ុន រដ្ឋា

ads banner