ការរុករកឧទ្ធម្ភាគចក្រឈានចូលថ្ងៃទី១៥ ប៉ុន្តែនៅមិនទាន់រកឃើញ (Video Inside)

ការរុករកឧទ្ធម្ភាគចក្រ Z9 ដែលបានបាត់ការទាក់ទងដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១៥ហើយ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ ដែលបង្ហាញអំពីការរកឃើញតម្រុយ ឬសញ្ញាណាមួយសោះឡើយ។

ឧទ្ធម្ភាគចក្រ Z9 ត្រូវគេរាយការណ៍ថា បានបាត់សញ្ញាទាក់ទងតាំងពីល្ងាចថ្ងៃសុក្រទី១២ កក្កដា នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ។ ឧទ្ធម្ភាគចក្រដែលបានបាត់សញ្ញាទាក់ទងនោះ គឺជាឧទ្ធម្ភាគចក្រយោធាហាត់ហ្វឹកហ្វឺន ដែលមានទិសដៅពីភ្នំពេញ ទៅតំបន់ថ្មដា និងពីតំបន់ថ្មដាទៅពោធិ៍សាត់ និងពីពោធិ៍សាត់មកភ្នំពេញ ក្នុងនោះមានមនុស្សចំនួន ២នាក់ ដែលបានបាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសប្តាហ៍នេះថា អាកាសធាតុមិនល្អជាមួយនឹងការធ្លាក់ភ្លៀង គឹជាឧបសគ្គនៃការរុក។

សម្តេចធិបតីនាយករដ្ឋមន្ត្រីថ្លែងតាមសារបណ្តាញសង្គមក្នុងសប្តាហ៍នេះ ជាមួយនឹងប្រសាសន៍លើកទឹកចិត្តដល់ក្រុមអ្នកស្វែងរកនោះ បានដាក់ដាក់បទបញ្ជាថា «ទោះបីប្រឈម នឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ, ក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិក របស់យើងទាំងពីររូប»។

ads banner