រកឃើញសាកសពអាកាសយានិកម្នាក់ទៀត នៅព្រឹកថ្ងៃទី៣០ កក្កដានេះ

ភ្នំពេញ៖ ក្រុមប្រតិបត្តិការរុករក បានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតហើយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ។ សាកសពត្រូវបានប្រទះឃើញដែលមានចម្ងាយប្រមាណជាង២០០ម៉ែត្រពីឧទ្ធម្ភាគចក្រនៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ។ ការរកឃើញនេះ គឺបន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា សាកសពដែលរកឃើញឈ្មោះ ស៊ុន ផ្លា ជាប្រធានក្រុម។ បន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ដោយ៖ពលជ័យ

ads banner